កម្ពុជា ឃ្លាតឆ្ងាយបន្តិចពីក្តីសង្ឃឹមឡើងទៅដណ្តើមមេដាយបាល់ទាត់ស៊ីហ្គេម

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ កំពុងជួបសម្ពាធក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់នៅស៊ីហ្គេម បន្ទាប់ពីចាញ់ក្រុមមីយ៉ាន់ម៉ា ២-១ កាលពីយប់មិញ នៅកីឡដ្ឋាន Biñan Football Stadium។

ស៊ិន សុផាណាត ស៊ុតបើកក្តីសង្ឃឹមមុននៅវគ្គទី១ទៅហើយ ប៉ុន្តែក្រោយមកក៏ត្រូវដៃគូវាយបកវិញ២គ្រាប់យក៣ពិន្ទុឡើងទៅវគ្គ១/២មុនតែម្តង។

កម្ពុជា មាន៤ពិន្ទុស្មើជាជាមួយក្រុម ម៉ាឡេស៊ី និងម្ចាស់ផ្ទះ ហ្វ៊ីលីពីន។ ចំពោះប្រកួតចុងក្រោយទល់និងម៉ាឡេ ក្រុមគោព្រៃត្រូវការឈ្នះដាច់ខាតដើម្បីឡើងទៅវគ្គបន្ត បើពុំដូច្នោះទេនឹងត្រឡប់មកផ្ទះវិញ ត្បិតហ្វ៊ីលីពីនត្រូវប៉ះក្រុមខ្សោយ ទីម័រ ក្នុងជំនួបចុងក្រោយ។

ដោយឡែក ពូល​ B មិនទាន់រកក្រុមឡើងនៅឡើយ ប៉ុន្តែវៀតណាម និងឥណ្ឌូនេស៊ី ទំនងមានភាគរយខ្ពស់។

  • កម្ពុជា ឃ្លាតឆ្ងាយបន្តិចពីក្តីសង្ឃឹមឡើងទៅដណ្តើមមេដាយបាល់ទាត់ស៊ីហ្គេម