Van Dijk ​៖​យើង​ត្រូវ​ទទួល​ស្គាល់ ​លទ្ធផល Messi ​ឈ្នះ Ballon d’Or ​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​ជា​លើក​ទី​៦​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​ការ​ប្រកាស​ធ្វើ​ឡើង​នៅ​ទីក្រុង​បារីស ប្រទេស​បារាំង​។

 .

​ជាមួយ​គ្នា​នេះ​ដែរ ​ខ្សែ​ការពារ​ Van Dijk ​ដែល​ជា​អ្នក​ជាប់​លេខ​២ ​បាន​និយាយ​ក្រោយ​ចប់​កម្មវិធី​ថា​គ្រប់​គ្នា​ត្រូវ​ទទួល​ស្គាល់ ​និង​គោរព​ចំពោះ​អ្វី​ដែល Messi ​បាន​សម្រេច។ រូបគេ​សក្ដិសម​សម្រាប់​ពាន​រង្វាន់​នេះ ​ជាមួយ​សមត្ថភាព​ដ៏​អស្ចារ្យ។ គ្មាន​នរណា​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដែល​ធ្វើ​បាន​ដូច Messi ​ឡើយ ​រូបគេ​ជា​អ្នក​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​​វិស័យ​បាល់ទាត់។

Ballon d’or ​នៅ​យប់មិញ​នេះ គឺ​ជា​ពាន​ទី​៦​ហើយ​ដែល Messi ​ឈ្នះ ​ហើយ​ក៏​លើស​គេ​ផង​ដែរ។ ដៃ​គូ​ប្រជែង​របស់​គេ Ronaldo ​បាន​ត្រឹម​ឈ្នះ​៥​ដង​ប៉ុណ្ណោះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT