• Van Dijk ឆ្លើយតប​ភ្លាមៗ រឿង​ប្រើ​ពាក្យ​ឌឺដង Ronaldo ​នៅ​ព្រឹត្តិការណ៍​យប់មិញ

    Virgil van Dijk ដែល​ឈរ​លេខ​ ២ តាម​ដោយ Ronaldo នៅ​លេខ ៣ មុន​ពេល​ប្រកាស​អ្នក​ឈ្នះ​ពាន Ballon d’Or ​អ្នក​សារព័ត៌មាន​បាន​សួរនាំ​ទៅ​កាន់​ខ្សែ​ការពារ​ហង្ស​ក្រហម​ថា៖ “Cristiano Ronaldo នឹង​មិន​មក​ចូលរួម​នៅ​យប់​នេះ​ទេ បែប​នេះ​មាន​ន័យ​ថា​អ្នក​អស់​គូ​ប្រជែង​មួយ​ហើយ​ដែល​ត្រូវ​ខ្វល់ខ្វាយ”។

    ភ្លាម​នោះ Van Dijk ឆ្លើយ​មក​វិញ​ថា៖ “តើ​ពិត​ទេ​ដែល Cristiano Ronaldo គឺ​ជា​គូ​ប្រជែង​របស់​ខ្ញុំ”។ បែប​ណា​មិញ​ទាក់ទិន​នឹង​រឿងរ៉ាវ​ក្តៅ​គគុក​នេះ Van Dijk ​បាន​ប្រញាប់​បកស្រាយ​ជៀសវាង​មាន​ការ​យល់​ច្រឡំ​នៅ​លើ​បណ្តាញ​សង្គម Twitter ក្រោយ​ចប់​ព្រឹត្តិការណ៍។

    Van Dijk ​បាន​ឆ្លើយតប​ទៅ​នឹង​មតិ​រិះគន់​មួយ​របស់​លោក Piers Morgan ដែល​និយាយ​ថា៖ “អត់​ទេ Cristiano គឺ​ជា​កីឡាករ​ល្អ​ដាច់​គេ​ឆ្ងាយ​ណាស់ បែប​នេះ Van Dijk មិន​ស្ថិត​ក្នុង​កម្រិត​របស់​គាត់​ឡើយ”។

    កីឡាករ​ហូឡង់​បាន​ប្រើប្រាស់​គណនី​ផ្លូវការ​ឆ្លើយតប​ទៅ​វិញ​ថា៖ “សួស្តី Piers ប្រសិន​ជា​អ្នក​មិន​បាន​មើល​លើ​បណ្តាញ​សង្គម ហើយ​ស្តាប់​បទសម្ភាសន៍​ពេញ​របស់​ខ្ញុំ នោះ​អ្នក​នឹង​ដឹង​ថា​ខ្ញុំ​គ្រាន់​តែ​និយាយ​បែប​លេង​សើច ហើយ​ខ្ញុំ​បាន​ផ្តល់​ការ​គោរព​ដល់​ពួក​គេ​ទាំង​ពីរ​ខ្លាំង​បំផុត”៕ ប្រភព៖ FoxSportAsia

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT