Javier Tebas ​ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​ LaLiga ​មុន​ចប់​អាណត្តិ​ព្រោះ​ហេតុផល​ម្យ៉ាង

លោក Javier Tebas ​បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គ្រប់គ្រង​ក្របខ័ណ្ឌ LaLiga ទាំង​ដែល​អាណត្តិ​ត្រូវ​បញ្ចប់​នៅ​ខែ​តុលា ឆ្នាំ ២០២០។ ប៉ុន្តែ​នេះ​ជា​យុទ្ធសាស្រ្ត​ពិសេស​មួយ ព្រោះ​ត្បិត​លោក​លា​ឈប់ ប៉ុន្តែ​លោក​នៅ​តែ​ឈរ​ឈ្មោះ​ក្នុង​ការ​ឲ្យ​មាន​ការ​បើក​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​សារ​ជា​ថ្មី។

ធ្វើ​បែប​នេះ​ប្រសិន​ជា​លោក​ជាប់​នោះ​នឹង​អាច​បន្ត​អាណត្តិ​រយៈ​ពេល​យូរ​ជាង ២០២០ ​ព្រោះ​លោក​មើល​តាម​បញ្ហា​ជាក់ស្តែង​នៅ​ក្នុង​លីគ​ដែល​កំពុង​កើត​មាន គឺ​មិន​អាច​ប្រើ​ពេល​មួយ​ឆ្នាំ​ដើម្បី​ដោះស្រាយ​នោះ​ឡើយ។

នៅ​លើ​បណ្តាញ​សង្គម Twitter លោក Tebas មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​បាន​សម្រេច​ចិត្ត​លា​​ឈប់​ពី​តំណែង​ជា​ប្រធាន ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​សារ​ជា​ថ្មី​ចាប់​ផ្តើម​ឡើង ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ឲ្យ​ឈរ​ជើង ៤ ឆ្នាំ​បន្ថែម​ទៀត”។

លោក​បន្ត៖ “ខ្ញុំ​គិត​ថា​វា​មិន​ល្អ​នោះ​ទេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ជាមួយ​ពេល​សេសសល់​ដល់​ប្រថុចញ៉ុច​នេះ ហើយ​មនុស្ស​ដែល​គួរ​ដោះស្រាយ​វា​គឺ​គួរ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្លឹប​យ៉ាង​ហោច ៤ ឆ្នាំ​បន្ថែម​ទៀត”៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT