Ronaldo ជាប់​ដៃ​ទៅ​ទទួល​ពាន​សំខាន់​មួយ​នៅ​អ៊ីតាលី ទើប​មិន​មក​ចូលរួម​នៅ​ប៉ារីស

តារា​ឆ្នើម Cristiano Ronaldo ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​លីគ Serie A នា​រដូវ​កាល ២០១៨/១៩ ហើយ​កាល​ពី​យប់​មិញ​ទន្ទឹម​នឹង​អវត្តមាន​នៅ​ទីក្រុង​ប៉ារីស​ក្នុង​ព្រឹត្តិការណ៍​ចែក​ពាន Ballon d’Or ដែល Messi ជា​អ្នក​ឈ្នះ គឺ CR7 ជាប់​មក​ទទួល​ពាន​មួយ​នេះ​ឯង។

នៅ​ព្រឹត្តិការណ៍ Gran Gala del Calcio ក្នុង​ទីក្រុង Milan ​ប្រទេស​អ៊ីតាលី គេ​បាន​ឃើញ​វត្តមាន​កីឡាករ Juventus មក​ទទួល​ពាន​រង្វាន់ ក្រោយ​ស៊ុត​បាន ២១ គ្រាប់​និង Assist ៨ លើក​កាល​ពី​រដូវ​កាល​ចាស់។

គួរ​បញ្ជាក់​ថា​ Messi ​បាន​យក​ឈ្នះ​ទៅ​លើ Ronaldo លើ​កំណត់ត្រា​កាន់​ពាន Ballon d’Or លើក​ទី ៦ ក្រោយ​បុរស​អាហ្សង់ទីន​សម្រេច​សមិទ្ធផល​ជោគជ័យ​ជា​ច្រើន​នៅ​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ ២០១៩ នេះ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT