Messi សម្រេច​បាន​អ្វី​ខ្លះ ​ជាមួយ​ពាន​ Ballon d’Or លើក​ទី ៦ ចារ​ក្នុង​ប្រវត្តិសាស្ត្រ?

ជាមួយ​ការ​ខកខាន​របស់ Cristiano Ronaldo ទៅ​មើល​តារា​ឆ្នើម Lionel Messi ក៏​បាន​ប្រជែង​គ្រោង​ពាន Ballon d’Or លើក​ទី ៦ បាន​ដោយ​ជោគជ័យ ក្នុង​កំណត់ត្រា​ប្រវត្តិសាស្រ្ត​គ្មាន​អ្នក​ប្រដូច​នៅ​ឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ និង ២០១៩។

ជា​បុរស​ទី​ ១ ក្នុង​លោក​ដែល​ឈ្នះ Ballon d’Or ដល់​ទៅ ៦ លើក យក​ឈ្នះ​លើ​គូ​ប្រកួត CR7។ តើ​សមិទ្ធផល​អ្វី​ខ្លះ​ដែល Messi សម្រេច​នៅ​ចន្លោះ​ពេល​មួយ​ឆ្នាំ​នេះ ទើប​ញាំង​ឲ្យ​រូប​លោក​អាច​លើក​ Ballon d’Or?

នោះ​គឺ​មាន​តាំង​ពី​ការ​រក​គ្រាប់​បាល់​ដល់​ទៅ ៤០ គ្រាប់​ឲ្យ​ក្លឹប Barcelona ជាមួយ​ការ Assist ១៧ លើក (នេះ​រាប់​មួយ​ឆ្នាំ​ពេញ)។ ដោយ​តួ​លេខ​ប៉ុណ្ណេះ​លោក​ប្រើ​ពេល​ត្រឹម ៣ ៥១៦ នាទី​ប៉ុណ្ណោះ ជាមួយ​ស្ថិតិ​គ្រាប់​បាល់​កើត​ឡើង​រៀងរាល់ ៦១.៧ នាទី​ម្តង។

ជាង​នេះ​លោក​ក៏​បាន​ឈ្នះ LaLiga និង Supercopa de Espana ប៉ុន្តែ​បរាជ័យ​នៅ Copa del Rey វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​នៅ Champions League ភ្លាត់​ក្រោម​ថ្វី​ជើង Liverpool ៤-០។ មិន​ជា​អ្វី​នោះ​ទេ ព្រោះ Top Scorer ទាំង​នៅ LaLiga និង UCL គឺ Messi វ៉ៃ​ដាច់ រហូត​បាន​លើក​ពាន The Best Men’s Award ថែម​ទៀត មុន​ឆ្លង​មក​ដល់ Ballon d’Or នេះ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT
  • អត្ថបទថ្មី