ការប្រកាសពាន Ballon d’Or ឆ្នាំ ២០១៩ ជាមួយនឹងការចម្រាញ់ចេញពីបេក្ខភាពទាំង ៣០ រូបដែល France Football ប្រកាសកាលពីថ្ងៃទី ២១ តុលា នឹងត្រូវសម្រេចយកអ្នកឈ្នះនៅថ្ងៃទី ២ ធ្នូ។
ប្រិយមិត្តខ្លះនៅមានចម្ងល់ទាក់ទិននឹងពេលវេលាដែលត្រូវទស្សនា ដោយឡែកក្នុងអត្ថបទនេះយើងនឹងផ្តល់ជាចម្លើយច្បាស់លាស់មួយ។
ព្រឹត្តិការណ៍ចាប់ផ្តើមឡើងនៅអំឡុងម៉ោង ១១ យប់ (ម៉ោងនៅកម្ពុជា) ប៉ុន្តែក្នុងពេលដំបូងនោះគឺត្រឹមជាការស្វាគមន៍និងបើកកម្មវិធី ហើយរហូតដល់អំឡុងម៉ោង ០២:៣០ នាទី យប់ (ឈានចូលព្រឹកថ្ងៃអង្គារ) ទើបដល់ពេលវេលាដែលត្រូវប្រកាសអ្នកឈ្នះពាន Ballon d’Or តែម្តង។
គួររំឭកថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ ធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយវាជាពានបញ្ចប់ឆ្នាំសម្រាប់កីឡាករដែលបង្ហាញទម្រង់លេងល្អបំផុតនៅឆ្នាំ ២០១៩ នេះ មិនថាតែការលេងឲ្យជម្រើសជាតិនិងក្លឹបអាជីពរបស់ខ្លួនឡើយ៕ ប្រភព៖ Goal