បិទ​ទំព័រ​ចុង​ខែ​វិច្ឆិកា ក្លឹប​យក្ស ៣ ​បាន​ខ្សែ​ការពារ​បញ្ចប់​ទី​យោង កុំ​អី​បរាជ័យ​ធ្ងន់ក

ទាំង​ក្លឹប Real Madrid, Juventus និង Liverpool នៅ​សប្តាហ៍​ចុង​ខែ​វិច្ឆិកា​នេះ គឺ​សុទ្ធ​សឹង​មាន​ចំណែក​គ្រាប់​បាល់​កើត​ឡើង​ដោយ​ខ្សែ​ការពារ​ជួរ​ក្រោយ​ទាំង​អស់ បើ​មិន​ដូច្នោះ​ទេ​ការ​របូត ៣ ពិន្ទុ​គឺ​ប្រាកដ​ជា​នឹង​កើត​មាន។

ទៅ​មើល Real Madrid ដែល​យក​ឈ្នះ​ទៅ​លើ Alaves ១-២ ក៏​ទទួល​បាន​ការ​ស៊ុត​បញ្ចូល​ទី​ដោយ Dani Carvajal ​ការពារ​ស្លាប និង​ការពារ​កណ្តាល Sergio Ramos តែត​យក​បាល់​ជ័យជម្នះ។

ដោយ​ឡែក Liverpool ពីរ​គ្រាប់​យក​ឈ្នះ Brighton ក៏​សុទ្ធ​សឹង​បាន​ការ Assist ចេញ​ពី​ថ្វី​ជើង Arnold ហើយ Van Dijk គឺ​ជា​អ្នក​សម្រេច​ទី។ មិន​ខុស​ពី Juve ​ក្រៅ​ពី​បាល់​ពិន័យ ១១ ម៉ែត្រ ក៏​ទទួល​បាន​ការ​យឹតយោង​យ៉ាង​សំខាន់​ចេញ​ពី Bonucci ទើប​បាន​ស្មើ​ទល់​នឹង​ Sassuolo៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT