Man Utd និង Arsenal ដូច​ដាក់​ម​គ្នា ចាញ់​ក៏​ចាញ់​ព្រម​គ្នា ស្មើ​ក៏​ស្មើ​ព្រម​គ្នា

នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​របស់​កាំភ្លើង​ធំ Arsenal និង​បិសាច​ក្រហម Man Utd ​ហាក់​ជួប​រឿង​ប្រេះឆា​ឈឺ​ចាប់​ផ្ទួនៗ​ដូច​គ្នា ពោល​គឺ​បរាជ័យ​និង​ស្មើ​កើត​ឡើង​ក្នុង​ពេល​តែ​មួយ។

រាប់​តាំង​ពី​អំឡុង​ថ្ងៃ​ទី ២៤ ​វិច្ឆិកា​ដែល United ស្មើ Sheffield ៣-៣ ពេល​នោះ​ក៏ Ars ស្មើ Southampton ក្នុង​សប្តាហ៍​តែ​មួយ។ លុះ​មក​តតាំង​នៅ UEL ជុំ​ទី ៥ កាំភ្លើង​ធំ​ចាញ់​ Frankfurt ១-២ (​ប្រកួត​ចុង​ក្រោយ​របស់ Emery) ក៏​បិសាច​ក្រហម​ឯ​ណេះ​ទៅ​ភ្លាត់​ចាញ់ Astana ១-២ ដែរ។ អ្វី​ដែល​អស្ចារ្យ​ដូច​ណាត់​គ្នា​នោះ ប្រកួត​កាល​ពី​យប់​មិញ​ក្រុម​ចាប Norwich City ​យក​ ២-២ ទល់​ក្រុម​ភ្ញៀវ Arsenal ​ហើយ​ទៅ​មើល United លេង​ស្មើ Aston ២-២ ដែរ។

ទៅ​មើល​ចំណាត់ថ្នាក់​ក៏​ដុនដាប​ប្រហែល​គ្នា​នៅ Premier League បច្ចុប្បន្ន​ Arsenal មាន ១៩ ពិន្ទុ​ឈរ​លេខ ៨ ជួន​ពេល​ដែល United តាម​ពី​ក្រោយ​ចាញ់​មួយ​ពិន្ទុ​ឈរ​លេខ ៩។ ១៤ ប្រកួត​ក្រុម​ទាំង​ពីរ​យក​ឈ្នះ​ត្រឹម ៤ លើក​ស្មើ​គ្នា​ទៀត៕

  • Man Utd និង Arsenal ដូច​ដាក់​ម​គ្នា ចាញ់​ក៏​ចាញ់​ព្រម​គ្នា ស្មើ​ក៏​ស្មើ​ព្រម​គ្នា