មេ​ធំ Bayern សុំមិន​និយាយ​រឿង​ចង់​បាន​កីឡាករ Man City ម្នាក់ ព្រោះ​ខ្លាច​ឡើង​តម្លៃ​ខ្លួន

នាយក​ប្រតិបត្តិ​ប្រចាំ​ក្លឹប Bayern Munich លោក Karl-Heinz Rummenigge ​បាន​បដិសេធ​សុំ​មិន​ធ្វើ​ការ​បញ្ចេញ​យោបល់​ជុំវិញ​រឿងរ៉ាវ​ចង់​បាន Leroy Sane ​ព្រោះ​ដោយ​សារ​កត្តា​មិន​ចង់​ឲ្យ Man City រំអុក​ឡើង​តម្លៃ​ខ្លួន។

ស្លាប​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់ បាន​ល្ហិចល្ហៀង​ថា​ក្លឹប Bayern ចង់​បាន​នៅ​រដូវ​ក្តៅ ប៉ុន្តែ City ​ហាក់​មិន​ទាន់​មាន​បំណង​ថា​ចង់​លក់​ចេញ​រូប​គេ​ទេ។ លោក Rummenigge បាន​ប្រាប់​សារព័ត៌មាន Bild ថា៖ “ប្រសិន​ខ្ញុំ​និយាយ​រឿងរ៉ាវ​ទាក់ទិន​នឹង Sane វា​ប្រាកដ​ជា​នឹង​មាន​បញ្ហា ហើយ​លើស​ពី​នេះ​គឺ​តម្លៃ​ខ្លួន​គេ​ក៏​នឹង​មិន​ធ្លាក់​ចុះ​នោះ​ដែរ ជា​រួម​គឺ​មិន​ល្អ​ឡើយ”។

គួរ​រំឭក​ថា Sane បាន​ជួប​បញ្ហា​របួស​ជង្គង់​ធ្ងន់ធ្ងរ ដែល​រូប​គេ​មិន​ទាន់​ជា​សះស្បើយ​និង​អាច​ចូល​លេង​ឲ្យ​ក្លឹប Man City នៅ​ឡើយ ខណៈ​តម្លៃ​ចាស់​កាល​ពី​ទិញ​យក​នៅ​ឆ្នាំ ២០១៦ ចេញ​ពី Schalke 04 ​ថ្លៃ​ប្រមាណ ៣៧ លាន​ផោន៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT