ក្រុម FC Barcelona យកឈ្នះលើក្រុមម្ចាស់ផ្ទះ Atletico Madrid បានក្នុងលទ្ធផល ១-០ ដោយ Lionel Messi ជាអ្នកធ្វើបានសម្រេចនៅនាទី៨៦។
លោក Valverde អ្នកចាត់ការក្រុម Barcelona បាននិយាយក្រោយចប់ការប្រកួតខាងលើនេះដែរថា៖ “នៅពេលយើងមានប្រកួតតានតឹង មាន Messi នៅខាងយើង នោះយើងនឹងមានភាគរយច្រើន។ ខ្ញុំពេញចិត្តសម្រាប់ប្រកួតនេះ យើងរងសម្ពាធច្រើននៅដើមតង់ ប៉ុន្តែយើងនៅតែធ្វើបាន យក៣ពិន្ទុ”។
មិនត្រឹមតែគិតថា Messi ល្អទេ អ្នកចាត់ការខាងលើក៏អរគុណដល់ Stegen ដែលបានសង្គ្រោះបាល់គ្រោះថ្នាក់ច្រើនគ្រាប់ពីការស៊ុតរបស់ក្រុម AT Madrid ផងដែរ។ ការទទួលបាន៣ពិន្ទុពីប្រកួតដ៏សំខាន់នេះ ធ្វើឱ្យក្រុម Barcelona នៅតែរក្សាតំណែងកំពូលតារាងបានដដែល និងទម្លាក់ក្រុម Real Madrid មកនៅលេខ២វិញ៕ប្រភព៖ Marca