Ole ​៖​ខ្ញុំ​មិន​បារម្ភ​ចំពោះ​ចំណាត់​ថ្នាក់​របស់ Man Utd ​ឡើយ​

​ក្រុម​បិសាច​ក្រហម Manchester United ​លេង​បាន​ត្រឹម​ស្មើ​ក្នុង​ដី​ខ្លួន​ឯង ២-២ ​ជាមួយ​ក្រុម Aston Villa ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ។

​លទ្ធផល​នេះ​ដែរ ​ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម​ស្ថិត​នៅ​លេខ​៩​ក្នុង​តារាង​ដោយ​ឆ្លង​កាត់​១៤​ប្រកួត ​មាន​១៨​ពិន្ទុ​ប៉ុណ្ណោះ។ វា​ជា​កំណត់ត្រា​លេង​អន់​បំផុត​មួយ​សម្រាប់​ក្រុម Man Utd ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​សម្រាប់​លោក Ole ​វិញ ​ហាក់​មិន​បាម្ភ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ឡើយ ​លោក​បន្ដ​ថា​ពិន្ទុ​ក្នុង​តារាង ​មិន​មែន​ជា​អ្វី​ដែល​ក្រុម​ត្រូវ​ខ្វាយខ្វល់​ឡើយ។

លោក Ole ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​មិន​មក​និយាយ​ពី​ចំណាត់​ថ្នាក់​ក្នុង​តារាង​ឡើយ ​ព្រោះ​វា​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ខ្វាយខ្វល់។ អ្វី​ដែល​ខ្ញុំ​ត្រូវ​គិត ​គឺ​ការ​នាំ​មុខ​គូ​ប្រកួត​រហូត ប៉ុន្តែ​បែរ​ជា​នៅ​តែ​របូត​គ្រាប់​បាល់​ទៅ​វិញ។ ​យើង​ត្រូវ​រក​ដំណោះ​ស្រាយ​ចំពោះ​រឿង​នេះ ​ដើម្បី​ស្វែង​រក​លទ្ធផល​ឈ្នះ​ឡើង​វិញ”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT