Simeone៖ ខ្ញុំ​សង្ឃឹម​ថា​អ្នក​គាំទ្រ​នឹង​ស្វាគមន៍ Griezmann ​ឱ្យ​បាន​សមរម្យ​

ក្រុម Atletico Madrid ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Barcelona ​នៅ​ម៉ោង​៣​ទាប​ភ្លឺ​យប់​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​។មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​មាន​មតិ​ជា​ច្រើន​និយាយ​ពី​ការ​ត្រលប់​មក​វិញ​របស់​ខ្សែ​ប្រយុទ្ធ Griezmann ​ក្នុង​នាម​ជា​ដៃ​គូ​ប្រកួត​របស់​ក្រុម AT Madrid ​។ ​កីឡាករ​បារាំង​នេះ ​ព្យាយាម​ខ្លាំង​ណាស់ ទម្រាំ​បាន​ចាកចេញ​ពី​ក្រុម​របស់​លោក Simeone ​បាន ​ទៅ​លេង​ឱ្យ​ក្រុម FC Barcelona ​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ។

ចំពោះ​រឿង​នេះ​ដែរ ​លោក Simeone ​អ្នក​ចាត់ការ​ក្រុម AT Madrid ​បាន​និយាយ​ដូច្នេះ​ថា​៖ “Griezmann ​មាន​ប្រវត្តិ​ល្អ​នៅ​ក្លឹប​យើង ​ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ច្រើន​ឡើយ។ ខ្ញុំ​មិន​ចង់​និយាយ​ពី​គាត់ ព្រោះ​គាត់​លេង​ឱ្យ​ក្រុម​ដទៃ​។ អ្វី​ដែល​អ្នក​គ្រប់​គ្នា​និយាយ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​គេ ​ខ្ញុំ​តែងតែ​ច្បាស់​លាស់​ជាមួយ​គាត់ ​នៅ​ពេល​យើង​ធ្វើ​ការ​ជាមួយ​គ្នា”៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT