Gerrard ​៖ Messi ​មិន​សម​ឈ្នះ Ballon d’Or ​ឆ្នាំ​នេះ​ទេ​

លោក Steven Gerrard ​ថា​ខ្សែ​ប្រយុទ្ធ Lionel Messi ​មិន​សក្ដិសម​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​នៅ​ឆ្នាំ​នេះ​ទេ ​។មាន​មតិ​ជា​ច្រើន​បាន​គិត​ថា Messi ​សម​ណាស់​ក្នុង​ការ​ឈ្នះ​ពាន Ballon d’Or ​នៅ​ឆ្នាំ​នេះ ជាង Ronaldo ​និង Van Dijk ​ទៀត​ផង។ ​យ៉ាងណាមិញ ​សម្រាប់​មតិ​របស់ Gerrard ​វិញ ​គិត​ថា​ប្រធាន​ក្រុម​របស់ Barcelona ​មិន​សម​ទទួល​ពាន​នេះ​ឡើយ ព្រោះ​រូបគេ​មិន​បាន​ជួយ​ក្រុម​ឈ្នះ​ពាន ​និង​លេង​ល្អ​ខ្លាំង​ទេ។

សម្រាប់​អតីត​កីឡាករ​របស់ Liverpool ​ខាង​លើ ​គិត​ថា​កីឡាករ​សម​នឹង​ឈ្នះ Ballon d’Or ​ជាង​គេ​នៅ​ឆ្នាំ​នេះ គឺ Van Dijk ​ដែល​ជា​ខ្សែ​ការពារ​ជាប់​ជា​កីឡាករ​ល្អ​របស់ FIFA។ កីឡាករ​សញ្ជាតិ​ហុល្លង់​នេះ ​បាន​ជួយ​ក្រុម​ហង្ស​ក្រហម​លើក​ពាន UEFA Champions League ​និង​មាន​កំណត់ត្រា​គ្មាន​អ្នក​ញាក់​ផុត​ជាង​៥០​ប្រកួត​កាល​ពី​រដូវ​កាល​មុន​ថែម​ទៀត​ផង៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT