Euro 2020 ​ចាប់​ពូល​ហើយ ​អាល្លឺម៉ង់ ​បារាំង ​និង​ព័រទុយហ្គាល់ ​នៅ​ពូល​មរណៈ​

ព្រឹត្តិការណ៍ Euro 2020 ​បាន​ចាប់​ពូល​រួច​រាល់​ហើយ ​ដោយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ពូល ​F ​គឺ​ជា​ពូល​មរណៈ​តែ​ម្ដង ​មាន​ក្រុម​អាល្លឺម៉ង់ បារាំង និង​ព័រទុយហ្គាល់។ក្នុង​ការ​ចាប់​ពូល​នេះ​ដែរ ​ក្រុម​ប្រទេស​ដទៃ​ទៀត ​សុទ្ធ​តែ​ស្ថិត​នៅ​ពូល​ដែល​អាច​និយាយ​បាន​ថា​មាន​ក្រុម​២​ល្អ ​និង​២​ទៀត​កម្រិត​មធ្យម ប៉ុន្តែ​សម្រាប់​ពូល F ​វិញ ​គឺ​សុទ្ធ​តែ​ខ្លាំង​តែ​ម្ដង។

ព័រទុយហ្គាល់ ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​នៃ​ពាន​រង្វាន់​នេះ ​ស្រប​ពេល​ក្រុម​បារាំង ​និង​អាល្លឺម៉ង់ ​វិញ ​សុទ្ធ​តែ​គីឡូ​យក្ស​ហើយ។ ​ពូល​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ពូល​មរណៈ​ហើយ ក្នុង​ព្រឹត្តិការណ៍ Euro 2020។ការ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១២​ខែ​មិថុនា​រហូត​ដល់​ថ្ងៃ​ទី​១២​ខែ​កក្កដា​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT