Zidane៖ យើង​មិន​លក់ Vinicius ​ទេ ​រូបគេ​ជា​អនាគត Real Madrid ​

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​បញ្ជាក់​ហើយ​ថា​ខ្សែ​ប្រយុទ្ធ Vinicius ​នឹង​មិន​ចាកចេញ​ពី​ក្រុម​នា​ខែ​មករា​ខាង​មុខ​នេះ​ទេ។

មាន​ដំណឹង​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ប្រេស៊ីល​ខាង​លើ​នេះ នឹង​ត្រូវ​ក្លឹប​ដទៃ​ខ្ចី​ជើង ​ឬ​ទិញ​យក​ដាច់​តែ​ម្ដង ​ក្រោយ​ពី​ខកខាន​បង្ហាញ​ខ្លួន​ជា​ច្រើន​សប្ដាហ៍​មក​ហើយ។ ​ឆ្លើយ​តប​ជាមួយ​រឿង​នេះ ​លោក Zidane ​បាន​ចេញ​មក​បញ្ជាក់​ថា​វា​មិន​មែន​ជា​រឿង​ពិត​ឡើយ ព្រោះ Vinicius ​នឹង​នៅ​បន្ដ​ជាមួយ​ក្រុម​ទៀត។

អ្នក​ចាត់ការ​ឆ្នើម​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “​យើង​មាន​កីឡាករ​ពេញ​២៦​នាក់ ​ដូច្នេះ​ហើយ​ទើប​រូបគេ​មិន​សូវ​មាន​ឱកាស​បាន​លេង។ ប៉ុន្តែ​យើង​នឹង​ផ្ដល់​នាទី​ឱ្យ​រូបគេ​ជា​និច្ច។ ពេល​នេះ​មិន​មែន​ជា​ពេល​សម្រាប់​គាត់ ​ប៉ុន្តែ​វា​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។ គាត់​នឹង​មិន​ចាកចេញ​ទៅ​ណា​នោះ​ទេ”៕ប្រភព៖ Marca



ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT