ក្រុម Arsenal បានសម្រេចបណ្ដេញលោក Unai Emery ចេញពីតំណែងហើយ ក្រោយពីដឹកនាំក្រុមមិនល្អទាំងក្នុងលីគនិងពានរង្វាន់អន្តរជាតិ។
ការបណ្ដេញអ្នកចាត់ការចេញនេះ ក្រុមកាំភ្លើងធំក៏កំពុងស្វែងរកមើលអ្នកចាត់ការល្អម្នាក់មកដឹកនាំក្រុមវិញផងដែរ។ ក្នុងនោះ គេសង្កេតឃើញលោក Pochettino កំពុងទំនេរពីការងារ ក្រោយពីក្រុម Spurs បណ្ដេញលោកចេញ។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ ដឹកនាំក្រុមល្អ ជាពិសេសការប្រើប្រាស់ថ្នាលយុវជនផ្ទាល់តែម្ដង។ តែដោយសាររដូវកាលនេះ ក្រុម Spurs ហាក់ដូចជាធ្លាក់ទម្រង់លេងខ្លាំង ទើបក្លឹបសម្រេចដកលោក Pochettino ចោលតែម្ដង។
ក្រៅពីលោក Pochettino ក្រុមកាំភ្លើងធំក៏មើលឃើញលោក Brendan Rodgers ម្នាក់ទៀតដែរ ប៉ុន្តែអាចថាពិបាកបន្តិច ត្បិតអីពេលនេះលោក Rodgers កំពុងដឹកនាំក្រុម Leicester City បានយ៉ាងជោគជ័យទៅហើយ៕ប្រភព៖ Dailymail