អតីតកីឡាករហង្សក្រហមលោក Steven Gerrad បានចង្អុលដល់កីឡាករមួយរូបដែលគិតថាសក្តិសមនឹងឈ្នះពានរង្វាន់ Ballon d’Or ដែលត្រូវប្រកាសនាថ្ងៃទី ២ ធ្នូខាងមុខនេះ។
ក្នុងជម្រើសរវាង Lionel Messi, Cristiano Ronaldo និង Virgil van Dijk គឺ Gerrad បានជ្រើសរើសយកកីឡាករហូឡង់ Van Dijk សម្រាប់ពានបុគ្គលឆ្នាំនេះ។
លោកបានប្រាប់ Goal៖ “ពិតណាស់ ១០០ ភាគរយគឺ Van Dijk សក្តិសមនឹងឈ្នះ Ballon d’Or ដោយខ្ញុំក៏ជាអ្នកគាំទ្រ Messi លំដាប់ទីមួយដែរ ប៉ុន្តែបើយើងនិយាយពីទម្រង់លេងមួយឆ្នាំពេញនេះគឺនរណាដែលអ្នកឈ្នះពានរង្វាន់អឺរ៉ុប នោះមានន័យថាសក្តិសមឈ្នះ Ballon d’Or ជាង”។
រំឭកថា Messi ជាកីឡាករឈ្នះ Top Scorer ប្រចាំតំបន់អឺរ៉ុប ប៉ុន្តែ Barcelona មិនបានឈ្នះ UEFA Champions League នោះឡើយ៕ ប្រភព៖ FoxSportAsia