Messi ​និង Ronaldo ​ដឹក​ដៃ​គ្នា ​ត្រលប់​ទៅ​ស្រុក​វិញ ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ

កីឡាករ​កំពូល​២​នាក់ Lionel Messi ​និង Cristiano Ronaldo ​បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ហើយ ​នៅ FIFA World Cup 2018 ។

Messi ​របស់​អាហ្សង់ទីន ​ប៉ះ​ជាមួយ​បារាំង ពិត​ជា​ស្វិតស្វាញ​មែនទែន។ ​ក្រុម​ទាំង​នេះ ​មាន​គ្រាប់​បាល់​ច្រើន ​ដោយសារ​តែ​ការ​វាយ​សម្រុក​គ្នា ​មិន​ថយ​ជើង​ឡើយ។ យ៉ាងណាមិញ ​អាហ្សង់ទីន ​មិន​អាច​ឈាន​ទៅ​វគ្គ​បន្ដ​បាន​ទេ  ដោយសារ​តែ​ពួកគេ​ចាញ់​ក្រុម​បារាំង ក្នុង​លទ្ធផល ៤-៣ ​ឯ ណោះ។ នេះ​ជា​ជ័យជម្នះ​ធំ​មួយ​របស់​បារាំង ​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ​នេះ។

ចំពោះ Ronaldo ​វិញ ​មិន​ខុស​អី​ពី Messi ​នោះ​ទេ។ ​ក្រុម​ព័រទុយហ្គាល់ ​ហាល​អាវ​ត្រឹម​វគ្គ​នេះ​ហើយ ​បន្ទាប់​ពី​ចាញ់​ក្រុម​អ៊ុយរុយហ្គាយ ​ក្នុង​លទ្ធផល ២-១។ ព័រទុយហ្គាល់ ​នា​ប្រកួត​នេះ មាន​ស្ថិតិ​លេង​បាន​យ៉ាង​ល្អ ប៉ុន្តែ​ពួកគេ​មិន​អាច​បញ្ចប់​ទី​បាន។ Ronaldo ​ត្រូវ​បាន​កីឡាករ​ក្រុម​អ៊ុយរុយហ្គាយ ​បិទ​ជិត ​គ្មាន​ឱកាស​បាន​លេង​ដូច​ប្រកួត​មុន​ៗ​នោះ​ទេ។

សូម​បញ្ជាក់​ថា​នៅ​រាត្រី​នេះ​ដែរ ​នឹង​មាន​ការ​ប្រកួត​២​គូ​ទៀត គឺ​ក្រុម​អេស្ប៉ាញ​ប៉ះ​ជាមួយ​ម្ចាស់​ផ្ទះ​រុស្ស៊ី​ម៉ោង​៩​យប់ ​និង​ក្រុម​ក្រូអាត ត្រូវ​តតាំង​ជាមួយ​ក្រុម​ដាណឺម៉ាក​នៅ វេលា​ម៉ោង​១​រំលង​អាធ្រាត្រ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT