Zidane ​ចង់​នាំ​យក​កីឡាករ ១០០ លាន​ចេញ​ពី Chelsea នៅ​ឆ្នាំ ២០២០

យោង​តាម​របាយការណ៍​ពី Don Balon ​បាន​ចុះ​ផ្សាយ​ថា​អ្នកចាត់ការ​ក្លឹប Real Madrid បាន​នឹង​កំពុង​ចុច​គោលដៅ​ជុំវិញ​ការ​ចង់​បាន​ខ្សែ​បម្រើ​ក្លឹប Chelsea គឺ N’Golo Kante នា​ឆ្នាំ​ក្រោយ ២០២០ នេះ។

Zidane ​ហាក់​ពេញ​ចិត្ត​និង​ឲ្យ​តម្លៃ​ទៅ​លើ​កីឡាករ​រួម​សញ្ជាតិ​បារាំង​រូប​នេះ​ជា​ខ្លាំង ហើយ​ថែម​ទាំង​ស្នើ​ក្លឹប​អធិរាជ​ស Madrid រៀប​ចំ​កញ្ចប់​ថវិកា​ប្រមាណ ១០០ លាន​អឺរ៉ូ​ឬ​ជាង ៨៥ លាន​ផោន​ក្នុង​ការ​ចរចា​យក Kante មក Bernabeu នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។

រំឭក​ថា​នា​រដូវ​កាល ២០១៩/២០ កីឡាករ​សម្បុរ​ខ្មៅ​មុខ​មិន​ចេះ​រីងស្ងួត រក​បាន ៣ គ្រាប់​ហើយ​នៅ​ក្របខ័ណ្ឌ Premier League។ កាល​ពី​អតីត​កាល​ក៏​ធ្លាប់​ជោគជ័យ​នៅ Leicester ជួយ​ឲ្យ​ក្រុម​កញ្រ្ជោង​លើក​ពាន PL មុន​ផ្លាស់​មក Chelsea ផង​ដែរ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT