Dembele ​រង​របួស​ជា​ថ្មី​ម្ដង​ទៀត ​ដែល​ជា​របួស​លើក​ទី​៦​ក្នុង​ឆ្នាំ​នេះ​

ខ្សែ​ប្រយុទ្ធ Dembele ​បាន​រង​របួស​អំឡុង​ពេល​លេង​ទល់​ក្រុម Dortmund ​កាល​ពី​យប់​ម្សិលមិញ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

របួស​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​បារាំង​នេះ ​អវត្តមាន​ពេញ​១​ខែ​តែ​ម្ដង​ឱ្យ​ក្រុម Barcelona ​ហើយ​រំពឹង​ថា​នឹង​អាច​ចូល​លេង​បាន​វិញ​នៅ​ដើម​ឆ្នាំ​២០២០​ខាង​មុខ។ ​Dembele ​បាន​ញាំញី​ដោយ​របួស​ខ្លាំង​មែនទែន​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ដោយ​គិត​ត្រឹម​ឆ្នាំ​នេះ ​រូបគេ​រង​របួស​៦​ដង​មក​ហើយ។ ​និង​សរុប​៩​ដង ​គិត​ចាប់​តាំង​ពី​ផ្លាស់​មក​លេង​នៅ Barcelona ​នេះ​។

មិន​ត្រឹម​តែ​របួស​ច្រើន​នេះ​ទេ Dembele ​ក៏​ធ្លាប់​មាន​បញ្ហា​មក​ហាត់​យឺត ​និង​មិន​ប្រឹងប្រែង​ព្យាបាល​របួស​ខ្លួន​ឯង​ថែម​ទៀត។ ​រូបគេ​ធ្លាប់​ត្រូវ​ក្លឹប​ពិន័យ ​ចំពោះ​រឿង​ខាង​លើ ​ហើយ​លោក Valverde ​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​ក៏​ធ្លាប់​ព្រមាន​ដល់​កីឡាករ​វ័យ​២២​ឆ្នាំ​នេះ​ពី​អនាគត​របស់​ខ្លួន​ទៀត៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT