Real Madrid ​ត​កុងត្រា​ឱ្យ Valverde ​ដល់​ឆ្នាំ​២០២៥ ​តម្លៃ​ផ្ដាច់​កុងត្រា​៧៥០​លាន​អឺរ៉ូ

ក្រុម Real Madrid ​បាន​បន្ដ​កុងត្រា​ឱ្យ​យុវជន​ឆ្នើម​របស់​ខ្លួន Fede Valverde ​រហូត​ដល់​ឆ្នាំ​២០២៥ ​ជាមួយ​តម្លៃ​ផ្ដាច់​កុងត្រា​រហូត​ដល់​៧៥០​លាន​អឺរ៉ូ​ឯ​ណោះ។

ខ្សែ​បម្រើ​វ័យ​២១​ឆ្នាំ នេះ ​បាន​បំពេញ​តួ​នាទី​ល្អ​មែនទែន​ឱ្យ​ក្រុម Real Madrid ​ដែល​ធ្វើ​ឱ្យ​លោក Zidane ​ទុក​ចិត្ត ដាក់​ឱ្យ​លេង​ទាំង​ប្រកួត​តួច​និង​ប្រកួត​ធំ​។ ​ទម្រង់​ដែល​ល្អ​ឥត​ខ្ចោះ​នេះ​ហើយ ​ទើប​ក្រុម ​Real Madrid ​បាន​បន្ដ​កុងត្រា​ឱ្យ​រូបគេ ​និង​ដាក់​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា​ដល់​៧៥០​លាន​អឺរ៉ូ ដែល​ជា​តម្លៃ​គ្មាន​ក្រុម​ណា​ហាន​យក​ឡើយ។

រយៈ​ពេល​កុងត្រា​ដល់​ឆ្នាំ​២០២៥​នេះ ​គឺ​បាន​ធ្វើ​ឱ្យ​កីឡាករ​អ៊ុយរុយហ្គាយ​ខាង​លើ​ក្លាយ​ជា​កីឡាករ​មាន​កុងត្រា​វែង​ជាង​គេ​ក្នុង​ក្រុម Real Madrid ​ដូច Rodrygo ​ដែរ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT