Willian ​ប្រកាស​មិន​ចាកចេញ​ពី Chelsea ​ខែ​មករា​នេះ​ទេ​

ខ្សែ​បម្រើ Willian ​បាន​ប្រកាស​ហើយ​ថា​ខ្លួន​នឹង​មិន​ចាកចេញ​ពី​ក្រុម Chelsea ​នៅ​ខែ​មករា​ខាង​មុខ​នេះ​ទេ ​បើ​ទោះ​ជា​បច្ចុប្បន្ន​ខ្លួន​មិន​សូវ​បាន​ចូល​លេង​ក៏​ដោយ។

Willian ​នឹង​អស់​កុងត្រា​ជាមួយ​ក្រុម​តោ​ខៀវ​នៅ​ត្រឹម​រដូវ​កាល​នេះ​ហើយ។ ​រូបគេ​មិន​ទាន់​បាន​ទទួល​សំណើ​កុងត្រា​ថ្មី​ណា​មួយ​នៅ​ឡើយ​ទេ ​ហើយ​បច្ចុប្បន្ន​ក៏​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​កីឡាករ​ប្រេស៊ីល​នេះ​ដែរ។ ​យ៉ាងណាមិញ ​សាមី​ខ្លួន​នៅ​តែ​ស្រលាញ់​ក្រុម Chelsea ​ដដែល ​ហើយ​បញ្ជាក់​ទៀត​ថា​ខែ​មករា​ខាង​មុខ ​បើ​ទោះ​ជា​មាន​ឱកាស​ចាកចេញ ​ក៏​ខ្លួន​នឹង​មិន​ទៅ​ណា​ដែរ។

កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​មិន​និយាយ​ជាមួយ​ក្រុម​ណា​ទេ ​ព្រោះ​ខ្ញុំ​មាន​កុងត្រា​រហូត​ដល់​ចប់​រដូវ​កាល​នេះ។ ​ខ្ញុំ​ជា​កីឡាករ Chelsea ​ហើយ​ខ្ញុំ​ដឹង​ថា​ក្លឹប​យល់​ពី​ខ្ញុំ ​ថា​ខ្ញុំ​ចង់​បាន​អ្វី។ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទី​នេះ ​សប្បាយ​ចិត្ត​បាន​លេង​ឱ្យ​ក្រុម​នេះ។ ​ប៉ុន្តែ​កាលៈទេសៈ​នេះ ​វា​ស្ថិត​នៅ​លើ​ដៃ​ថ្នាក់​លើ ​មិន​មែន​ក្នុង​ដៃ​ខ្ញុំ​ឡើយ។ ខ្ញុំ​នឹង​រង់ចាំ​ការ​បន្ដ​កុងត្រា​ជាមួយ​ពួកគេ”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT