អ្នក​គាំទ្រ Arsenal ​លែង​មាន​ទំនុក​ចិត្ត​លោក Emery ​ទៀត​ហើយ​

​ក្រុម​អ្នក​គាំទ្រ Arsenal ​មិន​ចូល​រួម​ទស្សនា​ការ​ប្រកួត​កាល​ពី​យប់មិញ​ឡើយ ​ដែល​នេះ​បាន​បង្ហាញ​ថា​ពួកគេ​ចាប់​ផ្ដើម​លែង​ទុក​ចិត្ត​លើ​ក្រុម​របស់​លោក Emery ​ទៀត​ហើយ​។

ក្រុម Arsenal ​លេង​មិន​ល្អ​ឡើយ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ទាំង​ក្នុង​លីគ​និង​ពាន​រង្វាន់​អន្តរជាតិ។ ជាក់​ស្ដែង​នៅ​យប់មិញ​លេង​ក្នុង​ដី​ខ្លួន​ឯង ​ពួកគេ​ចាញ់​ក្រុម​ Eintracht Frankfurt ​ក្នុង​លទ្ធផល ២-១ ​ដែល​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ថែម​ទៀត។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​មាន​កៅអី​ទំនេរ​ជា​ច្រើន ដោយ​អ្នក​គាំទ្រ​មិន​បាន​មក​ចូល​រួម​ជាមួយ​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​កីឡាករ​ឡើយ។

រំលឹក​ថា​តំណែង​របស់​លោក Emery ​កាន់​តែ​ក្ដៅ​ឡើង​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ​ក្រោយ​ពី​ក្រុម​ធ្វើ​មិន​បាន​ល្អ។ ​មាន​ដំណឹង​ជា​ច្រើន​ថា ​ក្លឹប​កាំភ្លើង​កំពុង​ស្វែង​រក​អ្នក​ជំនួយ​ហើយ ​ដើម្បី​ស្រោចស្រង់​ក្រុម​ឡើង​វិញ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT