នៅជុំទី ៦ ក្រុមហង្សក្រហម Liverpool នឹងត្រូវតតាំងទល់ក្រុមអូទ្រីស Red Bull Salzburg ដែលជាក្រុមកំពុងឡើងទម្រង់លេងនារដូវកាល ២០១៩/២០ នេះ។
ក្នុងចំណោមកីឡាករលើទីលានរបស់ Salzburg មានខ្សែប្រយុទ្ធមួយរូបដែលគ្រប់គ្នាកំពុងខ្លាចរអា នោះគឺយុវជន Erling Haaland ដែលមានវ័យទើប ១៩ ឆ្នាំតែប៉ុណ្ណោះ។ គិតត្រឹមជុំទី ៥ កីឡាកររូបនេះរកបាន ៧ គ្រាប់ហើយឈរលេខ ២ បន្ទាប់ពី Robert Lewandowski។
មុនឈានដល់ការប្រកួតនាខែក្រោយ Haaland បានប្រាប់ UEFA.com ថា៖ “Liverpool ពួកគេជាក្រុមដ៏ល្អបំផុតក្នុងលោក ប៉ុន្តែយើងដឹងច្បាស់ថាយើងលេងបានល្អក្នុងដី ហើយប្រសិនយើងឈានដល់កម្រិតកំពូល នោះយើងនឹងមានឱកាសក្នុងការប្រកួត”។
រំឭកថា Salzburg នឹងត្រូវបើកកីឡដ្ឋាន Red Bull Arena Salzburg នាថ្ងៃទី ១១ ខែ ធ្នូ ក្នុងការតតាំង Liverpool ជាជំនួបវគ្គបិទពូលជុំទី ៦៕ ប្រភព៖ Sportskeeda