លោក មាស សំអឿន និយាយអ្វីខ្លះក្រោយជម្រើសជាតិនារីស៊ុតទីម័រ១២គ្រាប់?

ក្រុមជម្រើសជាតិនារីកម្ពុជា បានបង្កើតកំណត់ត្រាឈ្នះដ៏លើសលប់ក្នុងការបង្ហាញខ្លួនលើកដំបូង ក្នុងពាន AFF Women’s Championship។ ជំនួបបើកឆាកយប់មិញ ក្រុមគោព្រៃបានឈ្នះទីម័រ ១២ទល់និង០។

ក្រោយការប្រកួតលោក មាស សំអឿន ដែលជាគ្រូបង្វឹកបាននិយាយយ៉ាងខ្លីថា « វាជាការចាប់ផ្តើមដ៏ល្អ, កីឡាការិនីស៊ុតបញ្ចូលទីច្រើន, ខ្ញុំគ្មានអ្វីមិនពេញចិត្តឡើយ។»

ចំពោះ១២គ្រាប់របស់កម្ពុជារកបានដោយ ហួត គឹមហុង ៦​គ្រាប់, បាន ជា​វៃ ៣ គ្រាប់ និង ចាយ ស្រី​លាប, ពឿ​ន គ​ន្ធា, នន មិនា ម្នាក់មួយគ្រាប់។

ប្រកួតបន្ទាប់ កម្ពុជា នឹងប៉ះ ម៉ាឡេស៊ី នាថ្ងៃទី០២ ខែកក្កដា វេលាម៉ោង៧:០០យប់។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT