Beckham ស្នើ​សុំ​អតីត​វីរបុរស Arsenal ឲ្យ​មក​ដឹកនាំ Inter Miami របស់​ខ្លួន

តាម​សារព័ត៌មាន Telegraph ​បាន​ចុះ​ផ្សាយ​ថា​ប្រធាន​ក្លឹប Inter Miami គឺ​លោក David Beckham បាន​កំពុង​ចុច​ឈ្មោះ​អតីត​វីរបុរស​ជើង​ចាស់​នៅ Arsenal និង​ជម្រើស​ជាតិ​បារាំង​គឺ​លោក Patrick Vieira ឲ្យ​មក​ដឹកនាំ​ក្លឹប​របស់​ខ្លួន ដែល​កៀក​ត្រៀម​បើក​រដូវ​កាល​ថ្មី​ក្នុង​ពេល​ខាង​មុខ។

Inter Miami នឹង​ផ្តើម​ការ​ប្រកួត​នៅ MLS ជា​លើក​ដំបូង ក្រោយ​ផ្តួចផ្តើម​បង្កើត​ឡើង​ក្រោម​ទឹកប្រាក់​វាល់​លាន​នៃ​សេដ្ឋី​បាល់ទាត់ Beckham។ ចំណែក​ឯ​ Vieira កន្លង​ទៅ​ក៏​ធ្លាប់​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប New York City FC នៅ MLS ដែរ បែប​នេះ​ហើយ​ទើប Beckham ចង់​ឲ្យ​លោក​មក​ជួយ​ត្រួសត្រាយ​ផ្លូវ​នា​រដូវ​កាល​ថ្មី។

យ៉ាងណាមិញ​បច្ចុប្បន្ន Vieira ក៏​កំពុង​ជាប់​បម្រើ​អាជីព​ជា​អ្នកចាត់ការ​ឲ្យ​ក្លឹប Nice របស់​បារាំង ដែល​កំពុង​ឈរ​ចំណាត់ថ្នាក់​ទី ១៥ នៅ Ligue 1៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT