អ្នក​គាំទ្រ Malmo ដុត​រូប​សំណាក់ Zlatan មិន​ញញើត​ដៃ ព្រោះ​ឆេះ​កំហឹង​រឿង​ម្យ៉ាង

អ្នក​គាំទ្រ​ក្លឹប Malmo របស់​ប្រទេស​ស៊ុយអែត​បាន​បង្ហាញ​ភាព​ខឹង​សម្បា​ជា​ខ្លាំង​ទៅ​លើ​ Zlatan Ibrahimovic ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត ក្រោយ​ចេញ​ដំណឹង​ផ្លូវការ​ថា​អតីត​វីរបុរស​រូប​នេះ​បាន​វិនិយោគ​លុយ​ធំ​ទិញ​ភាគហ៊ុន ៥០ ភាគរយ​នៃ​ក្លឹប Hammarby។

Hammarby ក៏​ជា​ក្លឹប​គូ​ប្រជែង​របស់ Malmo នៅ​លីគ​កំពូល​ស៊ុយអែត ខណៈ Malmo នេះ​សោត​ជា​ទ្រនំ​ដំបូង​ដែល​ផ្តួចផ្តើម​ហ្វឹកហាត់ Zlatan គ្រា​នៅ​វ័យ​ជំទង់ ប៉ុន្តែ​ក្រោយ​ប្រកាស​ចេញ​ពី LA Galaxy កីឡាករ​វ័យ ៣៨ ឆ្នាំ​បែរ​ជា​មិន​យក​ទុន​ទៅ​វិនិយោគ​ជាមួយ​ក្លឹប​ចាស់ ហើយ​មក​កាន់កាប់​ក្លឹប​ថ្មី​ឯ​ណេះ​ទៅ​វិញ។


នៅ​ខែ​តុលា ឆ្នាំ ២០១៩ ក្លឹប Malmo បាន​កសាង​រូប​សំណាក​របស់ Zlatan Ibrahimovic ប៉ុន្តែ​លុះ​ឆ្លង​កាត់​មួយ​ខែ​កើត​រឿង​ចាក់ស្រេះ​បែប​នេះ អ្នក​គាំទ្រ​ក៏​ប្រមូល​គ្នា​មក​ដុត​កម្ទេច​រូប​សំណាក​ Zlatan ចោល​វិញ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT