គិតមកត្រឹមជុំទី ៥ នៃវគ្គចែកពូល UEFA Champions League ដែលមានក្រុមទាំង ៣២ ចូលរួម គឺយើងសម្រេចបាន ៨ ក្រុមហើយដែលមានកៅអីឆ្ពោះទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។ ក្នុងនោះសឹងគ្រប់ពូលទាំងអស់ បានរកឃើញឈ្មោះក្រុមលេខ ១&២ ឡើងជាបណ្តើរៗ ចម្លែកអ្វីតែពូល E&H ត្រូវតតាំងគ្នាដល់ប្រកួតបញ្ចប់នៃជុំទី ៦។
៨ ក្រុមដែលឡើងទៅកាន់វគ្គបន្ទាប់មានដូចជា Paris Saint-Germain, Real Madrid, Bayern Munich, Tottenham Hotspur, Manchester City, Juventus, Barcelona, RB Leipzig។
បង្វែរទៅមើលពូល E ៣ ក្រុមកំពុងតតាំងគ្នារួមមាន Liverpool (១០ ពិន្ទុ), Napoli (៩ ពិន្ទុ) និង Red Bull (៧ ពិន្ទុ) ដែលនៅជុំទី ៦ នឹងមានក្រុមពីរសម្រេចយកកៅអីវគ្គបន្ទាប់ក្នុងចំណោម ៣ ក្រុមនេះ ខណៈនៅពូល H មាន Ajax (១០ ពិន្ទុ) និង Valencia/Chelsea ស្មើគ្នា ៨ ពិន្ទុ៕