• មេ​ធំ Juve ​ថា​កីឡាករ Barcelona រូប​នេះ គេ​មិន​ចាប់​អារម្មណ៍​មក​លេង​នៅ​ក្លឹប​ខ្លួន​ទេ

    ឆ្លើយតប​នឹង​ចចាមអារ៉ាម​ដែល​ថា​ក្លឹប Juventus កំពុង​ត្រៀម​ចរចា​យក Ivan Rakitic មក​ចូលរួម​នៅ​ទឹកដី Turin លោក Fabio Paratici ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹប ក៏​បាន​ចេញ​មុខ​បកស្រាយ​និង​ច្រាន​ចោល​ថា​វា​ពុំ​មែន​ជា​ការ​ពិត។

    លោក​បាន​ផ្តល់​ចម្លើយ​យ៉ាង​ខ្លី​ថា៖ “Ivan Rakitic គេ​មិន​ចាប់​អារម្មណ៍​មក​លេង​ឲ្យ​ក្លឹប​របស់​យើង​នោះ​ទេ”។

    លោក​បន្ត​ប្រាប់ ESPN៖ “យើង​ក៏​កំពុង​មាន​ប្រព័ន្ធ​លេង​ដ៏​ល្អ​មួយ​ហើយ​ដែរ ដោយ​ឡែក​ពេល​នេះ​យើង​មិន​គិត​ថា​នឹង​ពង្រឹង​អ្វី​បន្ថែម​ទៀត​ឡើយ ពិត​ណាស់ Rakitic ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប តែ​គេ​មិន​ចាប់​អារម្មណ៍​ពួក​យើង​ឡើយ”។

    គួរ​រំឭក​ថា​កីឡាករ​ក្រូអាត​បាន​បាត់បង់​ឱកាស​បង្ហាញ​ខ្លួន​ច្រើន​នា​រដូវ​កាល ២០១៩/២០ ក្រោយ​ពេល​ដែល Valverde សម្លឹង​ឃើញ​បេក្ខភាព​ដទៃ​ដូច​ជា De Jong និង Arthur ឲ្យ​លេង​សកម្ម​ជាង។ ១១ ប្រកួត​បង្ហាញ​ខ្លួន​ជម្រើស​ដំបូង​បាន ១ លើក​គត់ ដែល​ជា​សញ្ញា​ជាក់ច្បាស់​ថា Rakitic កំពុង​ឈាន​ដល់​ផ្លូវ​បែក៕ ប្រភព៖ BeSoccer

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT