ក្រោយបរាជ័យទល់ថ្វីជើងក្លឹប FC Barcelona នៅលទ្ធផល ៣-១ អ្នកចាត់ការក្រុម Dortmund គឺលោក Lucien Favre បាននិយាយត្រង់ៗថា Lionel Messi គឺមិនមាននរណាអាចបញ្ឈប់គេបានទេ ពេលឈានដល់កម្រិតកំពូលមួយ។
កីឡាករអាហ្សង់ទីនជាចំណែករកបាន ១ គ្រាប់និង Assist ២ លើកឲ្យ Dortmund បរាជ័យស្ពឹកមុខនៅ Camp Nou នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។
Favre បាននិយាយពី Messi ថា៖ “គាត់លេងនៅខ្សែប្រយុទ្ធក្លែងក្លាយ (False Nine) ដោយគាត់បម្លាស់ទីបានល្អ ហើយពេលគាត់ទទួលបានបាល់ គឺសឹងតែគ្មាននរណាអាចបញ្ឈប់គាត់បានទេ”។
លោកបន្ត៖ “អ្នកត្រូវបង្កើតកំហុសរំខាន Messi បើមិនអ៊ីចឹងទេគេនឹងបង្កើនល្បឿនបានយ៉ាងល្អបំផុត ហើយការសម្រេចបាល់ចុងក្រោយរបស់គាត់គឺគ្រោះថ្នាក់បំផុត”៕ ប្រភព៖ Marca