លោក Duterte ប្រធានាធិបតីហ្វីលីពីន បានបង្ហាញការមិនពេញចិត្តសម្រាប់កំហុសជាច្រើនដែលបានកើតឡើងអំឡុងពេលស៊ីហ្គេម២០១៩ ដែលប្រទេសខ្លួនធ្វើជាម្ចាស់ផ្ទះនេះទេ។
ហ្វីលីពីន ធ្វើម្ចាស់ផ្ទះនេះ ហាក់មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់រៀបចំឡើយ។ ការធ្វើដំណើរ កន្លែងស្នាក់នៅ អាហារហូបចុក និងកន្លែងទីលានហ្វឹកហាត់ប្រកួត ជាដើមនោះ សុទ្ធតែមានបញ្ហាទាំងអស់។ ក្រុមបណ្ដាប្រទេសដែលចូលរួមសុទ្ធតែរិះគន់ទៅលើប្រព័ន្ធគ្រប់គ្រង ដែលផ្ដល់ឱ្យពួកគេមិនបានល្អ សម្រាប់ការប្រកួត។
រឿងទាំងអស់នេះ ក៏បានទៅដល់ប្រធានាធិបតី Duterte រួចរាល់ហើយដែរ។ អ្នកនាំពាក្យរបស់លោក បានបញ្ជាក់ថាប្រធានាធិបតីហ្វីលីពីន មិនពេញចិត្តសម្រាប់ការរៀបចំបែបនេះទេ។ ជាធម្មតា វាមិនសមកើតឡើងក្នុងប្រទេសហ្វីលីពីនឡើយ វាគួរតែដំណើរការទៅដោយរលូន មិនគួររញ៉េរញ៉ៃទេ។ ដូច្នេះហើយ ទើបបានជាលោក Duterte ខឹងចំពោះក្រុមអ្នករៀបចំនេះ៕ប្រភព៖ Foxsportsasia