• Valverde៖ Messi ​និង Griezmann ​ចាប់​ផ្ដើម​យល់​ចិត្ត​គ្នា ​ក្រុម​កាន់​តែ​ល្អ​

    លោក Valverde ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​បញ្ជាក់​ថា​ទម្រង់​ប្រយុទ្ធ​ក្រុម​កាន់​តែ​ល្អ​ឡើង​ហើយ ​ក្រោយ​ពី​កីឡាករ Lionel Messi ​ចាប់​ផ្ដើម​យល់​ចិត្ត​គ្នា​ជាមួយ Griezmann ​មក​។

    ក្នុង​ជ័យជម្នះ​លើ​ក្រុម Dortmund ​៣-១ ​កាល​ពី​យប់មិញ​នេះ ​ទាំង Messi , Suarez ​និង Griezmann ​សុទ្ធ​តែ​រក​គ្រាប់​បាល់​បាន​ម្នាក់​១​គ្រាប់។ ​នេះ​ជា​ការ​លេង​ដ៏​ល្អ​បំផុត​របស់​ក្រុម Barcelona ​នា​រដូវ​កាល​នេះ ​ក្រោយ​ពី​តំបន់​ខាង​លើ​របស់​ពួកគេ​រឹង​មាំ ​និង​ស្វែង​រក​គ្រាប់​បាល់​ទាំង​អស់​គ្នា។

    លោក​ Valverde ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “​មាន​រឿង​ជា​ច្រើន ​និយាយ​ពី​ទំនាក់ទំនង​ពួកគេ ​ជា​ពិសេស​នៅ​ពេល​មាន​កីឡាករ​តែ​ម្នាក់​រក​គ្រាប់​បាល់​បាន។ ​កីឡាករ​ល្អ តែងតែ​ព្យាយាម​យល់​ពី​គ្នា​ជា​និច្ច។ ​ឧទាហរណ៍ ​Messi ​និង Suarez ​យល់​ពី​គ្នា​ខ្លាំង ព្រោះ​ពួកគេ​លេង​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ។ Messi ​និង Griezmann ​ក៏​នឹង​យល់​ពី​គ្នា​ច្រើន​ដែរ ​នៅ​ពេល​ពួកគេ​លេង​ជាមួយ​គ្នា​យូរ”៕ប្រភព៖ Marca


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT