Klopp ​ចាត់​ទុក​រឿង​នេះ ​សំខាន់​ជាង​រឿង​ស្មើ Napoli ​ទៅ​ទៀត​

​ក្រុម Liverpool ​លេង​ស្មើ​ក្រុម Napoli ​ក្នុង​លទ្ធផល ១-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នេះ​។

​ការ​ប្រកួត​នៅ​យប់មិញ ​ក្រុម Liverpool ​ធ្វើ​មិន​បាន​ល្អ​ឡើយ។ ​ដោយ​ត្រូវ​ក្រុម Napoli ​នាំ​មុខ​មុន ​ដោយ Mertens ​នា​នាទី​២១។ ​តែ​យ៉ាង​ណា​ក្ដី ​ក្រុម​ហង្ស​ក្រហម​ក៏​មិន​ឱ្យ​អ្នក​គាំទ្រ​អស់​សង្ឃឹម​ដែរ ពួកគេ​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៦៥ ​ដោយ Lovren ​ជា​អ្នក​ធ្វើ​បាន​សម្រេច​។ ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​សម្រាប់​ការ​ប្រកួត​ទី​៥​ក្នុង​ពូល​នេះ​។

លោក Klopp ​អ្នក​​ចាត់​ការ​ក្រុម Liverpool ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា ​លទ្ធផល​ស្មើ​គ្នា​នេះ​មិន​មែន​ជា​បញ្ហា​ធំ​ដែល​លោក​ខ្វល់ខ្វាយ​នោះ​ទេ។ អ្វី​ដែល​លោក​កំពុង​គិត​គឺ​របួស​របស់ Fabinho ។ ​គេ​មិន​ទាន់​សន្និដ្ឋាន​បាន​ថា​របួស​កែង​ជើង​នោះ​ធ្ងន់ធ្ងរ​កម្រិត​ណា​ទេ ប៉ុន្តែ​មើល​ទៅ​លើ​កីឡាករ​ផ្ទាល់​បាន​បង្ហាញ​ថា​មាន​ភាព​ឈឺ​ចាប់​ខ្លាំង។ Fabinho ​នេះ បាន​ក្លាយ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​នា​រដូវ​កាល​នេះ។ ​មិន​គិត​ពី​របួស រូបគេ​នឹង​ត្រូវ​អវត្តមាន​ឱ្យ​ក្រុម Liverpool ​១​ប្រកួត​ខាង​មុខ​នេះ​នៅ​លីគ​អង់គ្លេស ​ដោយសារ​តែ​ទទួល​បាន​កាត​លឿង​៥​រួច​មក​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT