Marcelo ប្រាប់​ទៅ Neymar៖ “ឯង​លេង​បាន​ល្អ​ជាង Mbappe”

ត្បិត​ការ​ប្រកួត​រវាង​ក្លឹប​យក្ស​ពីរ​ Real Marid-Paris Saint-Germain បាន​បញ្ចប់​ទៅ​កាល​ពី​យប់​មិញ​ហើយ​ក្តី ប៉ុន្តែ​ឈុត​ក្រៅ​ឆាក​នៃ​ការ​ជួប​សន្ទនា​រវាង​ខ្សែ​ការពារ​ស្តេច​ស Marcelo និង​ខ្សែ​ប្រយុទ្ធ Neymar បាន​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង។

រូបភាព​ដែល​ប្រមាញ់​បាន​ដោយ​កាមេរ៉ា​របស់ Movistar បាន​ឲ្យ​ដឹង​ថា​ពេល​មួយ​នោះ Marcelo បាន​និយាយ​ទៅ​កាន់ Neymar ថា៖ “ឯង​លេង​បាន​ល្អ​ជាង Kylian Mbappe”។

យ៉ាងណាមិញ​សារ​នេះ​ហាក់​ពុំ​សមស្រប​ទៅ​តាម​អ្វី​ដែល​លោក Thomas Tuchel យល់​ឃើញ​នោះ​ទេ ដោយ​កាល​ពី​យប់​មិញ Neymar ​បាន​ត្រឹម​ជាប់​ឈ្មោះ​ជា​កីឡាករ​បម្រុង ខណៈ Angel di Maria, Mauro Icardi និង Kylian Mbappe សុទ្ធ​សឹង​ជាប់​ជម្រើស ១១ រូប​ដំបូង ហើយ​លទ្ធផល ២-២ ក៏​រាប់​ថា​ជា​ការ​លេង​ដ៏​ល្អ​មួយ​ផង​ដែរ៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT