នៅថ្ងៃពុធនេះក្លឹប Hammarby Fotboll បានប្រកាសថា Zlatan Brahimovic បានចូលរួមចំណែកនៅភាគហ៊ុនគ្រប់គ្រងក្លឹបរបស់ខ្លួនជាផ្លូវការ ដែលនេះផ្ទុយស្រឡះទៅនឹងការភ័ន្តច្រឡំកាលពីម្សិលមិញដែលថា Zlatan បានទៅចូលរួមនៅក្លឹបស៊ុយអែត។
តាមរបាយការណ៍ពី Aftonbladet បានបានឲ្យដឹងថាកន្លងទៅខាងក្រុមហ៊ុន AEG កាន់កាប់ភាគរយ ៤៧ ភាគរយនៃក្លឹប Hammarby Fotboll ហើយ AEG នេះសោតក៏ជាគ្រប់គ្រងក្លឹប LA Galaxy នៅឯលីគ MLS ដែល Zlatan ធ្លាប់ចាយពេល ២ រដូវកាលផងដែរ។ ដោយឡែកថ្មីៗនេះ Zlatan បានទិញយកភាគហ៊ុន ៥០ ភាគរយចេញពីចំណែកនោះ ជារួម Zlatan កំពុងកាន់កាប់ភាគហ៊ុនរួមប្រមាណ ២៥ ភាគរយនៃក្លឹបស៊ុយអែតទាំងមូល។
រំឭកថា Zlatan បានប្រាប់៖ “ខ្ញុំតែងតែចូលចិត្តក្លឹបនិងអ្នកគាំទ្រនៃក្លឹបមួយ ហើយខ្ញុំក៏ចាប់អារម្មណ៍នឹងការមកចូលរួមអភិវឌ្ឍឲ្យ Hammarby ឆ្ពោះទៅមុខបន្តទៀតផងដែរ”៕ ប្រភព៖ FoxSportAsia