ភ្នំពេញក្រោន សម្រេចចែកផ្លូវជាមួយ សេង សារ៉ាវុធ និងស្រាំង ទិត្យឈី

ក្លិបភ្នំពេញក្រោន បានសម្រេចប្រកាសចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធខ្មែរបារាំង សេង រ៉ាវុធ និងខ្សែការពារ ស្រាំង ទិត្យឈី បន្ទាប់ពីចប់រដូវកាល២០១៩នេះ។

ពួកគេពុំសូវមានឳកាសបង្ហាញសមត្ថភាពឡើយកាលពីរដូវកាលមុន ក្រោមការដឹកនាំរបស់លោក ស៊ុំ វណ្ណា។ ក្លិបជើងឯក៦សម័យ នៅតែប្រើភាគច្រើនជាកីឡាករថ្នាលរបស់ខ្លួន។

ប្រភពលើបណ្តាញសង្គម Facebook ថា ទិត្យឈី កំពុងត្រៀមចូលរួមជាមួយអគ្គិសនីកម្ពុជា ខណៈ រ៉ាវុធ ទំនងត្រឡប់ទៅបារាំងវិញ។

ក្រៅពីពួកគេ ក្លិបជើងឯកលីគ៦សម័យ ក៏បានចែកផ្លូវគ្នាជាមួយ Booysen ផងដែរ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT