Messi ​ប្រាប់​ទៅ Neymar ​ថា​២​ឆ្នាំ​ទៀត រូបគេ​នឹង​ចេញ​ពី Barcelona ​

Lionel Messi ​បាន​ប្រាប់​ទៅ Neymar ​ថា​រូបគេ​នឹង​ចាកចេញ​ពី​ក្រុម​អ្នក​មាន​បុណ្យ​នៅ​២​ឆ្នាំ​ទៀត ​ដូច្នេះ​ប្រសិន​បើ​កីឡាករ​ប្រេស៊ីល​នេះ​មក​ ​នឹង​មាន​ឱកាស​ឈ្នះ​ពាន Champions League ​ជាមួយ​គ្នា​។

Messi ​នៅ​តែ​មាន​ចិត្ត​ចង់​បាន Neymar ​មក​លេង​ជាមួយ​ក្រុម​ដដែល បើ​ទោះ​ជា​ការ​ចរចា​ជា​ច្រើន​លើក​បរាជ័យ​យ៉ាង​ណា​ក៏​ដោយ។ ​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​កំពុង​លេង​នៅ PSG ​នេះ​មក​រួម​ក្រុម គឺ​ដោយសារ​តែ​ប្រធាន​ក្រុម Messi ​មើល​ឃើញ​ថា​អនាគត Neymar ​នឹង​ល្អ ​ហើយ​អាច​ជំនួស​តំណែង​របស់​ខ្លួន​បាន​ថែម​ទៀត។

កីឡាករ​អាហ្សង់ទីន ​បាន​និយាយ​ប្រាប់​ទៅ Neymar ​ដូច្នេះ​ថា​៖ “​យើង​អាច​ឈ្នះ​ពាន Champions League ​ជាមួយ​គ្នា​ទៀត ​ប្រសិន​បើ​មក Barcelona ។ ​ក្នុង​ពេល​២​ឆ្នាំ​ទៀត ​ខ្ញុំ​នឹង​ចាកចេញ​ពី​ក្លឹប​នេះ ​ហើយ​អ្នក​នឹង​យក​តួ​នាទី​របស់​ខ្ញុំ”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT