Zidane ​៖ប្រកួត​ទល់ PSG ​គឺ​ជក់​ចិត្ត​បំផុត​សម្រាប់​អ្នក​គាំទ្រ​

​ក្រុម​ Real Madrid ​លេង​ស្មើ​ក្រុម​ PSG ​ក្នុង​លទ្ធផល ២-២ ​នា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​កន្លង​ទៅ ​ហើយ​ក៏​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ជុំ​បន្ដ​ព្រម​គ្នា​ផង​ដែរ។

​ការ​ប្រកួត​នេះ ​ក្រុម Real Madrid ​សម្រុក​ខ្លាំង​រហូត​នាំ​មុខ​បាន​២​គ្រាប់​មុន ប៉ុន្តែ​នៅ​ចុង​ម៉ោង​បែរ​ជា​ភ្លាត់​ឱ្យ​ក្រុម PSG ​តាម​ស្មើ​វិញ​បាន ​២​គ្រាប់​វិញ។ ​ជាមួយ​លទ្ធផល​នៃ​ការ​ប្រកួត ​និង​ទម្រង់​លេង​នៃ​ក្រុម​ទាំង​ពីរ​នេះ​ដែរ ​ធ្វើ​ឱ្យ​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​និយាយ​ថា​នេះ​ជា​ប្រកួត​ជក់​ចិត្ត​មួយ​សម្រាប់​អ្នក​គាំទ្រ។ កីឡាករ​ក្រុម​ទាំង​ពីរ​លេង​ដោយ​មាន​ស្មារតី​ជា​កីឡា ​ហើយ​ចប់​លទ្ធផល​គឺ​បាន​ស្មើ​គ្នា ដោយ​មាន​គ្រាប់​ដល់​ទៅ​៤​គ្រាប់​សម្រាប់​អ្នក​គាំទ្រ។

​ក្រុម Real Madrid ​បាន​ឡើង​ទៅ​ជុំ​បន្ដ ​ប៉ុន្តែ​មាន​កីឡាករ​ម្នាក់​រង​របួស​គឺ Eden Hazard។ ​របស់​ជើង​របស់​គេ ​នៅ​មិន​ទាន់​ដឹង​ថា​ធ្ងន់ធ្ងរ​កម្រិត​ណា​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ច្បាស់​គឺ​ត្រូវ​ការ​ពេល​សម្រាក​សិន ​មិន​ទាន់​អាច​ចូល​ហាត់​ជាមួយ​ក្រុម​បាន​ឡើយ។ នេះ​ជា​កង្វល់​មួយ​សម្រាប់​លោក Zidane ​ត្បិត​អី​ការ​ប្រកួត El Clasico ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT