គ្រូ​បង្វឹក​វៀតណាម ដើរ​ទិញ​ម្ហូប​ខ្លួន​ឯង ​នៅ​ស៊ីហ្គេម​ហ្វីលីពីន​

​ក្រុម​គ្រូ​បង្វឹក​ជម្រើស​ជាតិ​នារី​វៀតណាម ​បាន​ដើរ​ទិញ​ម្ហូប​មក​ធ្វើ​ខ្លួន​ឯង ​ក្រោយ​ពី​ខាង​ម្ចាស់​ផ្ទះ​ហ្វីលីពីន ​ផ្គត់ផ្គង់​មិន​បាន​គ្រប់​គ្រាន់​។

លោក ​Mai Duc Chung ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វៀតណាម ​បាន​ដើរ​ទៅ​ហាង​ទំនិញ ដើម្បី​ទិញ​ម្ហូប​មក​ធ្វើ​ខ្លួន​ឯង។ ​ហាង​នោះ ​នៅ​ចម្ងាយ​៣០០​ម៉ែត្រ​ពី​កន្លែង​ស្នាក់​នៅ​របស់​ក្រុម​នារី​វៀតណាម។ ការ​ទៅ​ទិញ​ដោយ​ខ្លួន​ឯង​នេះ ​គឺ​ក្រោយ​ពី​មាន​ដំណឹង​មក​ថា​អាហារ​ដែល​ខាង​ម្ចាស់​ផ្ទះ​ផ្គត់ផ្គង់​គឺ​មិន​ត្រូវ​តាម​ស្ដង់ដារ​ដែល​ក្រុម​ត្រូវ​ការ។

​ក្រុម​បាល់ទាត់​នារី​វៀតណាម ​ស្ថិត​នៅ​ពូល B ​ជាមួយ​ក្រុម​ថៃ ​និង​ឥណ្ឌូណេស៊ី។ ប្រកួត​បើក​ឆាក​របស់​ក្រុម​វៀតណាម ​ប៉ះ​ថៃ ​ទទួល​បាន​លទ្ធផល​ស្មើ​គ្នា ១-១៕ប្រភព៖ Foxsportsasia


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT