ស្មើ PSG ​យប់មិញ ​ក្រុម Real Madrid ​របួស​កីឡាករ​សំខាន់​ម្នាក់​

​ក្រុម Real Madrid ​លេង​ស្មើ​ក្រុម PSG ​ក្នុង​លទ្ធផល ២-២ ​នា​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពាន​រង្វាន់ UEFA Champions League ​។

ក្រុម​របស់​លោក Zidane ​រក​គ្រាប់​បាល់​នាំ​មុខ​បាន​២​គ្រាប់​មុន​ទៅ​ហើយ ប៉ុន្តែ​នៅ​ចុង​ម៉ោង​បែរ​ជា​ភ្លាត់​របូត​២​គ្រាប់​វិញ ​ធ្វើ​ឱ្យ​លទ្ធផល​បាន​ត្រឹម​ស្មើ​គ្នា ២-២ ​ប៉ុណ្ណោះ។ តាម​លទ្ធផល​នេះ ​ក្រុម​ទាំង​ពីរ ​បាន​កក់​កៅអី​ឡើង​ទៅ​ជុំ​បន្ដ​ដូច​គ្នា ​ដោយ​ក្រុម PSG ​លេខ​១ ​និង Real Madrid ​នៅ​លេខ​២​ក្នុង​តារាង។

ជាមួយ​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​ក្រុម​អធិរាជ​ស​បាន​របួស​ខ្សែ​ប្រយុទ្ធ​សំខាន់​ម្នាក់​គឺ Eden Hazard ​របួស​កែង​ជើង។ ​គេ​កំពុង​ស្ថិត​ក្នុង​ការ​តាម​ដាន​នៅ​ឡើយ ​ប៉ុន្តែ​អាច​នឹង​ធ្ងន់ធ្ងរ ​ត្រូវ​ការ​ពេល​សម្រាក​ច្រើន។ ​របួស​កីឡាករ​សំខាន់​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​ក្រុម Real Madrid ​បារម្ភ​ច្រើន ព្រោះ​ថា​ពួកគេ​ជិត​ដល់​ពេល​លេង​ជំនួប El Clasico ​ជាមួយ​ក្រុម Barcelona ​នា​ខែ​ក្រោយ​នេះ​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT