Jose ​អរគុណ​ក្មេង​រើស​ម្នាក់ ​ជួយ​ក្រុម Spurs ​រក​បាន​១​គ្រាប់​

ក្រុម Spurs ​បាន​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​ Olympiacos ​ក្នុង​លទ្ធផល ៤-២ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ​។

​ក្រុម Spurs ​ត្រូវ Olympiacos ​នាំ​មុខ​២​គ្រាប់​មុន ​ក្នុង​ការ​ប្រកួត​នេះ ​ប៉ុន្តែ​ពួកគេ​មិន​អស់​សង្ឃឹម​ទេ ​ព្យាយាម​តាម​អ្វី​ដែល​លោក Jose Mourinho ​ប្រាប់ រហូត​រក​គ្រាប់​បាល់​បាន​វិញ​ជា​បន្ដ​បន្ទាប់ ឈ្នះ​ក្នុង​លទ្ធផល ៤-២ ​វិញ។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ លោក Jose ​បាន​សរសើរ​ទៅ​លើ​ក្មេង​រើស​បាល់​ម្នាក់ ដែល​បាន​ជួយ​ដល់​ក្រុម​រើស​រក​បាន​១​គ្រាប់។

លោក​បាន​បញ្ជាក់​ថា ​ក្មេង​ប្រុស​ម្នាក់​នេះ ​បាន​យល់​ច្បាស់​ពី​ការ​ប្រកួត ​និង​ពេល​វេលា​ដើម្បី​យក​ឈ្នះ​បាន។ រូបគេ​បាន​រើស​បាល់​ឱ្យ​ទៅ ​Aurier ​យ៉ាង​លឿន​ពេល​បាល់​ចេញ​ក្រៅ ​ហើយ​ភ្លាម​នោះ Aurier ​ក៏​បោះ​ទៅ​ឱ្យ Lucas Moura ​មុន​ពេល​បន្ដ​ឱ្យ Kane ​រក​គ្រាប់​បាល់​១​គ្រាប់​ដែល​ជា​គ្រាប់​តាម​ស្មើ​បាន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT