Harry Kane បានចូលរួមចំណែករកគ្រាប់បាល់វាយបកទៅលើ Olympiacos ដោយយកឈ្នះមកវិញ ៤-២ ត្បិតអីក្រុមភ្ញៀវនាំមុខ ២-០ មុនក៏ដោយកាលពីយប់មិញ។
ក្នុងនោះ Kane ក៏បានបំបែកកំណត់ត្រានាមជាកីឡាកររកបាន ២០ គ្រាប់នៅ UCL លឿនដាច់គេក្នុងលោក ពោលគឺវ៉ាកំណត់ត្រាជើងចាស់ Alessandro del Piero ដែលត្រូវចាយពេល ២៦ ប្រកួត ខណៈកីឡាករ Spurs ប្រើពេលត្រឹម ២៤ ប្រកួតប៉ុណ្ណោះ។
រំឭកថាអ្នកបន្តបន្ទាប់មានដូចជា Ruud Van Nisterlrooy ប្រើពេល ២៧ ប្រកួត ខណៈ Filippo Inzaghi ប្រើពេល ២៨ ប្រកួត និង Mario Gomez ប្រើពេល ៣២ ប្រកួត៕ ប្រភព៖ Optajoe