Lewandowski៖ “ខ្ញុំ​ញៀន​នឹង​ការ​ស៊ុត​បាល់​ហើយ”

ក្រោយ​រក​បាន ៤ គ្រាប់​ម្នាក់​ឯង​ទល់​នឹង​ក្លឹប Red Star Belgrade នៅ​យប់​មិញ តារា​ឆ្នើម Robert Lewandowski បាន​និយាយ​ក្រោយ​បិទ​ការ​ប្រកួត​ថា​លោក​មាន​ភាព​ញៀន​នឹង​ការ​ស៊ុត​បញ្ចូល​ទី​ហើយ​រដូវ​កាល​នេះ។

Lewandowski កំពុង​ជួយ​ឲ្យ Bayern មាន ២១ គ្រាប់​សរុប​ត្រឹម​ជុំ​ទី ៥ ដែល​ជា​គ្រាប់​បាល់​ក្លឹប​រក​បាន​ច្រើន​ជាង​គេ​នៅ UCL ហើយ​សាមី​ខ្លួន​ផ្ទាល់​ក៏​ឈរ​តំណែង Top Scorer ក្រោយ​រក​បាន ១០ គ្រាប់​ម្នាក់​ឯង។

បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Twitter ​កីឡាករ​រូប​នេះ​និយាយ​ថា៖ “ខ្ញុំ​ត្រូវ​តែ​សារភាព… ពេល​នេះ​ខ្ញុំ​កំពុង​ញៀន​នឹង​ការ​ស៊ុត​បាល់​ហើយ”។ រំឭក​ថា​ការ​បង្ហាញ​ខ្លួន ២០ ​ប្រកួត​សរុប Robert ​រក​បាន ២៧ គ្រាប់​ហើយ​ទាំង​ក្នុង​និង​ក្រៅ​លីគ៕ ប្រភព៖ Twitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT