(VDO) Dybala ស៊ុត Free Kick កោង​បញ្ចូល​ទី​យ៉ាង​ស្អាត​ជួយ Juve យក​ឈ្នះ At Madrid

Juventus ​បាន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ Atletico Madrid ជាមួយ​ការ​បញ្ចប់​នៅ​លទ្ធផល ១-០ ដែល​ជា​ការ​សម្រេច​ទី​ដោយ​កីឡាករ Paulo Dybala នៅ​នាទី ៤៥+២។ ១ គ្រាប់​ដ៏​មាន​ន័យ​នេះ​បាន​រុញ​ឲ្យ Juve បន្ត​ឈរ​កំពូល​តារាង​នៅ​ពូល D ដែល​មាន ១៣ ពិន្ទុ​ស្រប​ពេល At មាន ៧ ពិន្ទុ។

រំឭក​ថា​កាល​ពី​យប់​មិញ Cristiano Ronaldo ក៏​បាន​ត្រលប់​មក​ចូលរួម​នៅ​លើ​ទីលាន​ប្រកួត​វិញ​ដែរ ក្រោយ​ពី​លេង​មិន​សូវ​បាន​ពេញ​លេញ​នៅ​ ៣ ​ប្រកួត​ចុង​ក្រោម ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​លោក Maurizio Sarri។ យ៉ាងណាមិញ​ការ​វាយ​លុក​ចំ​គោលដៅ​រវាង​ក្រុម​ទាំង​ពីរ​ បាន​កើត​ឡើង​តិចតួច​បំផុត ត្បិត​ប្រមូល​ផ្តុំ​ដោយ​ខ្សែ​ប្រយុទ្ធ​កំពូលៗ​លេង​ត​ទល់​គ្នា​ក៏​ដោយ។

ទស្សនា​វីដេអូ​ស៊ុត Free-Kick យ៉ាង​ស្អាត​របស់ Dybala៖

Juventus មក​ទល់​ពេល​នេះ​ក៏​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ដែរ នៅ​ប្រកួត​ក្នុង​និង​ក្រៅ​លីគ ដោយ​នៅ Serie A ១៣ ឈ្នះ ១១ ស្មើ ២ ប្រកួត និង UCL ៥ ឈ្នះ ៤ ស្មើ ១៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT