(VDO) ចន្លោះ​ពេល​ជាង Lewandowski ទយ​ ៤ គ្រាប់​ម្នាក់​ឯង​ជួយ​ឲ្យ Bayern ឈ្នះ ៦-០

ការ​ប្រកួត​ជុំ​ទី ៥ សម្រាប់​ក្លឹប Bayern Munich បាន​បញ្ចប់​ជាមួយ​លទ្ធផល ៦-០ ដែល​រុញ​ឲ្យ Bayern មាន ២១ គ្រាប់​សរុប​និង ១៥ ពិន្ទុ​នាំ​មុខ​គេ​ដាច់​នៅ​ពូល B។

Bayern បាន​បង្កើត​ឱកាស​ជា​ច្រើន​កាល​ពី​យប់​មិញ ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ​តាម​រយៈ​ការ​ស៊ុត​ទាំង ២៩ លើក ចំ​គោលដៅ ១៦ លើក បង្កើត​គ្រាប់​បាល់ ៦ ដង។ ក្នុង​នោះ Robert Lewandowski ​រក​បាន​នៅ​នាទី ៥៣,៦០,៦៤ និង ៦៧ ខណៈ Leon Goretzka និង Corentin Tolisso ក៏​ចែក​ម្នាក់​មួយ​គ្រាប់​ផង​ដែរ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=d-IAEGtyA8U

រំឭក​ថា​គិត​ត្រឹម​ពេល​នេះ Lewandowski រក​បាន ១០ គ្រាប់​ហើយ​នៅ​វគ្គ​ចែក​ពូល​ជុំ​ទី ៥ នាំ​មុខ​គេ​នៅ​តំណែង Top Scorer ​ក្នុង​ក្របខ័ណ្ឌ UEFA Champions League៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT