ការប្រកួតរវាងក្លឹប Real Madrid និង Paris Saint-Germain នៅឯកីឡដ្ឋាន Santiago Bernabeu នៃទីក្រុង Madrid ប្រទេសអេស្ប៉ាញនឹងឈានចូលមកដល់នៅវេលាម៉ោង ០៣:០០ នាទីរំលងអាធ្រាត្រចូលព្រឹកថ្ងៃពុធ។
នេះនឹងក្លាយជាប្រកួតលើកទី ១០ នៃការជួបគ្នារវាងក្រុមទាំងពីរ ដោយមាន ៦ លើកនៅ UEFA Champions League សរុប Real ឈ្នះ ៤ ចាញ់៣ ស្មើ ២។ តាំងពីឆ្នាំ ១៩៩៤ មកទល់កៀកឆ្នាំ ២០២០ នេះ PSG មិនទាន់ស្គាល់ជ័យជម្នះម្តងទៀតឡើយនៅក្នុងទឹកដីរបស់ Real Madrid ពោលគឺជួបក្នុងដី ៤ លើក Real យកឈ្នះបាន ៣ ស្មើ ១ មិនទាន់ចាញ់។
យ៉ាងណាមិញកាលពីជើងទី ១ គេឃើញទម្រង់លេងរបស់ PSG ហាក់ធ្វើបានយ៉ាងល្អ តាមរយៈការយកឈ្នះ ៣-០ នៅឯទឹកដីបារាំង។ នៅរាត្រីនេះសមាសភាពកីឡាកររបស់ Paris គឺពេញជើងជាងពេលមុនថែមទៀត អ៊ីចឹងលទ្ធផលទស្សន៍ទាយតើអ្នកនឹងថាក្រុមមួយណា?