• កីឡាករ Arsenal ពីរ​រូប​នឹង​ដើរ​ចេញ ប្រសិន Emery នៅ​តែ​បន្ត​ដឹកនាំ

    ក្លឹប Arsenal ប្រឈម​នឹង​បាត់បង់​កីឡាករ​សំខាន់ ២ រូប​មាន Aubameyang និង Lacazette ​ប្រសិន​ណា​លោក Unai Emery នៅ​តែ​បន្ត​ដឹកនាំ​ក្លឹប​នា​រដូវ​កាល​ក្រោយ​បន្ត​ទៅ​ទៀត។ នេះ​បើ​តាម​សារព័ត៌មាន Daily Mail ​បាន​ចុះ​ផ្សាយ។

     

    កីឡាករ​សំខាន់​ទាំង​ពីរ​រូប​ក៏​ត្រូវ​បាន​ក្លឹប​ដាក់​គោលដៅ​ចរចា​ឲ្យ​បន្ត​កុងត្រា​ថ្មី ប៉ុន្តែ​លទ្ធផល​វិជ្ជមាន​ដែល​ចេញ​ពី​មាត់​សាមី​ខ្លួន​ហាក់​មិន​មាន​ភាគរយ​ច្រើន​ឡើយ។ Arsenal ​សព្វថ្ងៃ​ឈរ​នៅ​លេខ ៨ ​ក្រោយ​ខកខាន​រក​ជ័យជម្នះ​នៅ ៥ ប្រកួត​ចុង​ក្រោយ ដែល​បាន​ត្រឹម​ស្មើ​និង​ចាញ់។

    ការ​តតាំង​នៅ Champions League ក៏​គ្មាន​ឱកាស​ទៅ​ទៀត ដែល​នេះ​រុញ​ឲ្យ Aubameyang ធ្លាប់​ជា​ខ្សែ​ប្រយុទ្ធ​លេចធ្លោ​មួយ​រូប​កាន់​តែ​ចង់​ដើរ​ចេញ។

    រំឭក​ថា​ប្រសិន Arsenal ចាំ​បាច់​ត្រូវ​បណ្តេញ​លោក Emery មុន​បិទ​រដូវ​កាល​នេះ នោះ​ក្លឹប​ត្រូវ​ទូទាត់​ថ្លៃ​សំណង​មុន​ចប់​កុងត្រា​ប្រមាណ ៤ លាន​ផោន​ដល់​អតីត​គ្រូ​ដឹកនាំ​នៅ PSG៕ ប្រភព៖ Goal

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT