Mbappe ​ថា​ខ្លួន​មិន​សក្តិសម​ឈ្នះ Ballon d’Or ឆ្នាំ ២០១៩ នេះ​ទេ

ខ្សែ​ប្រយុទ្ធ​ក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe ​បាន​ចេញ​មុខ​បកស្រាយ​ត្រង់ៗ​ថា​រូប​គេ​មិន​សក្ដិសម​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់ Ballon d’Or សម្រាប់​ឆ្នាំ ២០១៩ នេះ​ទេ បើ​ផ្អែក​តាម​សមិទ្ធផល​ដែល​សម្រេច​បាន។

នៅ​បទសម្ភាសន៍​ជាមួយ Ouest France យុវជន​វ័យ ២០ ឆ្នាំ​និយាយ​ថា៖ “ឆ្នាំ​នេះ? ខ្ញុំ​មិន​សក្តិសម​នឹង​ទទួល​បាន​វា​ទេ ព្រោះ​មាន​កីឡាករ​ច្រើន​ទៀត​ដែល​សម្រេច​បាន​លើស​ពី​ខ្ញុំ”។

ខ្សែ​ប្រយុទ្ធ PSG បន្ថែម៖ “ជាមួយ​ PSG គឺ​យើង​មិន​បាន​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​នោះ​ទេ មិន​ថា​តែ​នៅ Champions League ហើយ​យើង​ពិត​ជា​ខក​ចិត្ត​ខ្លាំង​មែនទែន ដោយ​វា​ជា​ការ​ពិត ព្រោះ​យើង​លេង​ជា​ក្រុម មិន​មែន​លេង​បុគ្គល​ទេ បែប​នេះ​អ្នក​ត្រូវ​ទទួល​យក”។

គួរ​រំឭក​ថា​ពាន​រង្វាន់ Ballon d’Or នឹង​ប្រកាស​នា​ថ្ងៃ​ទី ២ ធ្នូ​ខាង​មុខ ដោយ​លទ្ធផល​សម្រេច​នឹង​ច្បាស់ការ​យើង​នឹង​បាន​ដឹង​នៅ​ថ្ងៃ​នោះ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT