Thomas ​៖ Zidane ​ចង់​បាន​កីឡាករ ដែល​មិន​អាច​យក​បាន​

Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម PSG ​បាន​បញ្ជាក់​ថា​ការ​ចង់​បាន​របស់ Zidane ​មក​លើ​ខ្សែ​ប្រយុទ្ធ Mbappe ​គឺ​ជា​រឿង​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​កីឡាករ​បារាំង​នេះ​មិនមែន​សម្រាប់​លក់​ឡើយ។

Zidane ​បាន​បង្ហើប​ថា​លោក​ស្រលាញ់​និង​ពេញ​ចិត្ត​ទម្រង់​លេង​របស់ Mbappe ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​សង្ឃឹម​ថា​នឹង​មាន​ឱកាស​ណា​មួយ​អាច​មក​ធ្វើ​ការ​ជាមួយ​គ្នា​បាន។ ​ទន្ទឹម​គ្នា​នេះ​ដែរ លោក Thomas ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម PSG ​វិញ ​ក៏​ឆ្លើយ​តប​ចំពោះ​រឿង​ចង់​បាន​របស់ Zidane ​នេះ​ដែរ។

លោក Thomas ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ “ខ្ញុំ​មិន​ដឹង​ថា Zidane ​ពេញ​ចិត្ត Mbappe ​ប៉ុណ្ណា​ទេ ប៉ុន្តែ​គាត់​ជា​កីឡាករ​សំខាន់​សម្រាប់​ក្រុម​យើង ​ហើយ​យើង​សប្បាយ​ចិត្ត​ដែល​មាន​វត្តមាន​គាត់​នៅ​ជាមួយ។ ​ជួន​កាល ​អ្នក​ស្រលាញ់​កីឡាករ​ម្នាក់​នេះ ​ទាំង​ដែល​គេ​មិន​មែន​សម្រាប់​លក់​នោះ​ទេ”។

រំលឹក​ថា​នៅ​យប់​នេះ ​ក្រុម Real Madrid ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ PSG ​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់ UEFA Champions League ​៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT